ព័ត៌មានជាតិ

នគរបាលសំពៅលូនឃាត់ខ្លួនយុវជនម្នាក់ទៀត ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើក្មេងស្រី

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះស្រាវជ្រាវករណីរំលោភសេពសន្ថវៈ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី នៅចំណុចបុរីងិនវ៉ិត ស្ថិតក្នុងក្រុមទី០៤ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឈានទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៧និង៤០នាទី ។
ជនសង្ស័យមានឈ្មោះ នី បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ មានករណីរំលោភសេពសន្ថវៈក្មេងស្រីម្នាក់ឈ្មោះ អ.វដ អាយុ១៥ឆ្នាំ មានទីលំនៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តនៅភូមិ-ឃុំខាងលើរហូតបានសម្រេច ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីភាគីជនរងគ្រោះ និងបានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជន២នាក់មកធ្វើការសាកសួរ ទី១.ឈ្មោះ សៅ រតនា ហៅរ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និង២.ឈ្មោះ ហៀង ប្រុស ហៅ លាង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនល្មើសឈ្មោះ នី បូរ៉ា ត្រូវបានកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់