ព័ត៌មានជាតិ

ធ្លាយហ្គាសម៉ាស៊ីនត្រជាក់បណ្តាលឲ្យឆេះរថយន្តនៅប៉ៃលិន

ប៉ៃលិន: នៅវេលាម៉ោង១ និង៤០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ មានករណីឆេះរថយន្ត០១ករណី នៅចំណុចក្បែរប៉ុស្តិ៍រដ្ឋរដ្ឋបាលសង្កាត់អូរតាវ៉ៅ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យឆេះរថយន្តខូចខាតកម្រិតធ្ងន់០១គ្រឿង និងមិនបង្ករឲ្យមានមនុស្សរងរបួសនោះទេ ។
-អ្នកបើកបររថយន្តឈ្មោះ ជា កុសល ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបររថយន្តប្រភេទសណ្តោង ម៉ាកCIMC SHENZHEN ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3F 1059 បើកបរទិសដៅពីកើតមកលិច ។
-មូលហេតុរថយន្តធ្លាយហ្គាសម៉ាស៊ីនត្រជាក់ ។
-ករណីខាងលើនេះត្រូបានអន្តរាគមន៍បាញ់ពន្លត់ដោយរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយប្រើប្រាស់រថយន្តចំនួន០៤គ្រឿង ប្រើទឹកអស់០៥រថយន្ត ៕

 

មតិយោបល់