ព្រះសីហនុៈ ជនបរទេសម្នាក់ទៀតហើយ ត្រូវបានក្រុមប្រជាពលរដ្ឋប្រទះឃើញចងក សម្លាប់ខ្លួនរួមជាមួយការបិតមុខនៅចំនុចដីឡូមួយកន្លែងស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុបង្ករការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៏ និង ប្រជាពលរដ្ឋ។
យោងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញកាបូបស្ពាយពណ៏ខ្មៅមួយ មានលិខិតឆ្លងដែននិង សម្ភារៈមួយចំនួន ដោយក្នុងនោះជនរងគ្រោះ ដែលបានចងកសម្លាប់ខ្លួន មានឈ្មោះ HAITINGER MAREK ភេទប្រុស អាយុ៤៧ឆ្នាំ មានមុខរបរពាណិជ្ជករ ជនជាតិឆែក កាន់លិខិតឆ្លងដែនលេខ៣៩២៦៩៥៩៦ ផុតកំណត់ឆ្នាំ២០១៩ ចូលមកកម្ពុជាតាំងពីឆ្នាំ២០១២។
ប្រភពពីសមត្ថកិច្ច ដ៏ដែរបានបញ្ជាក់ទៀតថា ជនរងគ្រោះអាចធ្វើអត្តឃាត ក្នុងចន្លោះម៉ោងពាក់កណ្តាលអាធ្រាតទៀតភ្លឺ ក្រោយការពិនិត្យរួចរាល់ សាកសពត្រូវបានបញ្ជូនមករក្សាទុកនៅមន្ទីពេត្យបង្អែកចំការចេក រងចាំតំណាងស្ថានទូតមកទទួលយកទៅចាត់ចែងបន្ត។
សូមបញ្ជាក់ផងដែរថា នៅដើមសប្តាហ៍នេះ នៅក្នុងសង្កាត់លេខ៤ មានជនបរទេស២នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងករសម្លាប់ខ្លួន៕



មតិយោបល់