ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ម៉ោង២២និង០០នាទី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀង អុំ ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់ នៅភូមិសាលា មនាង ឃុំបឹងព្រាវ ស្រុកស្រែអំពិល ខេត្តកោះកុង។ ចំណេកជនសង្ស័យឃាត់ខ្លួនឈ្មោះថោង សីហា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនគរបាល បានបន្តឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ កាន់កាបូបយួរពណ៌ខ្មៅ ក្នុងកាបូបមាន ៖ ខ្សែកមាស ១ខ្សែ ទម្ងន់ ១ តម្លឹង, ខ្សែដៃមាស ១ខ្សែ ទម្ងន់ ៥ជី, ប្រាក់ ១២ម៉ឺនរៀល និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៌ខៀវ ឈរចាំកូន ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះថោង សីហា និងឈ្មោះ រ៉ូ ដើរមកជិត ឆក់កាបូបពីដៃជនរងគ្រោះបានសម្រេចរត់គេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតក្បែរនោះ ជួយអន្តរ៉ាគមន៍ ឃាត់ខ្លួនរីឯ ជនសង្ស័យឈ្មោះ រ៉ូ រត់គេចខ្លួនបាត់។ លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

បច្ចុប្បន្នជនសង្ស័យម្នាក់ឈ្មោះ ថោង សីហា រួមនឹងវត្ថុតាងកាបូបយួរជនរងគ្រោះ បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ៕

មតិយោបល់