កណ្ដាលៈ នៅថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥៥នាទីយប់ មានករណីអគ្គិភ័យឆេះតូបផ្សារគគីរ នៅចំណុចផ្សារគគីរ ក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
អគ្គិភ័យនេះឆេះតូបលក់ដូរធ្វើពីឥដ្ឋ (ជញ្ជាំងឥដ្ឋ) ប្រក់ស័ង្កសី ផ្ទាល់លើបេតុង ក្នុងផ្សារគគីរអស់ចំនួន ៣តូប តូបកាត់ដេរ១ តូបអ៊ុតសក់១ និងតូបលក់គ្រឿងទេស១ លក់ចាប់ហ៊ួយ១ របស់អ្នកលក់ដូរក្នុងផ្សារគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងសម្ភារ:នៅក្នុងតូបគឺខូចខាតស្ទើរទាំងស្រុង ។
ក្រោយទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុ រាយការណ៍ជូនលោកអធិការ ដើម្បីសុំអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យចេញជួយពន្លត់ ហើយម្ចាស់តូបមិននៅក្នុងតូបផ្សារ (ម្ចាស់បិទទ្វារចាក់សោទៅដេកផ្ទះ) អណ្ដាតភ្លើងឆាបឆេះចំនួន ៣តូប កម្លាំងរួមនិងប្រជាពលរដ្ឋ បានការអន្តរាគមន៍បាញ់ពន្លត់ និងគ្រប់គ្រងបាន១០០% មិនអោយឆេះរាលដាលដល់តូបអ្នកជិតខាងឡើយ ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ទឹកចំនួន ១រថយន្ត ។
មូលហេតុ៖ ករណីនេះបណ្តាលមកពីផ្ទុះចរន្តអគ្គិសនី៕
មតិយោបល់