ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៥០ នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសោមបានទទួលបណ្ដឹងពីពលរដ្ឋឈ្មោះ សៀក នួន ភេទស្រី អាយុ ២៣ ឆ្នាំ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានប្តឹង ពីឈ្មោះ ប្រាសាត ណាក់ អាយុ ១៥ឆ្នាំ ស្នាក់នៅជាមួយពូឈ្មោះ ខឿន នៅភូមិកៀនជង្រុក ឃុំអូរសោម បានចាប់រំលោភកូនស្រីរបស់គាត់ឈ្មោះ ធ ស ណ អាយុ ០៧ ឆ្នាំបានសម្រេច។
តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានប្រាប់ សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី ៣០ខែមករា ឆ្នាំ២០២១ ម៉ោងជាង ៦ល្ងាច កូនស្រីគាត់ស្រែកថាឈឺត្រង់ ប្រដាប់ភេទ ភ្លាមនោះ គាត់ជាម្តាយបានសួរកូនថាម៉េចបានឈឺ
តែក្មេងស្រីជាកូននោះមិនទាន់ប្រាប់ គាត់ទេគាត់ព្យាយាម សួរច្រើនដងទើបកូនស្រីឆ្លើយថាត្រូវ ក្មេងប្រុសឈ្មោះប្រាសាត ណាក់ចាប់រំលោភ។ ហើយគាត់បានសុំកូនមើលប្រដាប់ភេទឃើញមានរលាត់ និងឡើងក្រហម ឃើញដូចនេះគាត់ក៏ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោមឲ្យជួយចាប់ឃាត់ខ្លួនជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់