ផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់មួយកន្លែង ក្នុងខណ្ឌដូនពេញ
ភ្នំពេញ: យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ មានសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
- មូលហេតុ៖ ជួសជុលបំពង់ចែកចាយទឹកទំហំ250មម។
- ទីតាំង៖ លើផ្លូវលេខ19 ។
- ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវលេខ19 នៅចន្លោះផ្លូវលេខ110 និងផ្លូវលេខ144 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រយ:ពេល៖ នៅថ្ងៃច័ន្ទ ទី០១ ខែកុម្ភ: ឆ្នាំ២០២១ ចាប់ពីម៉ោង ១២និង០០នាទីថ្ងៃត្រង់ រហូតដល់បញ្ចប់ការងារជួសជុល ៕

មតិយោបល់