រតនគិរីៈ លោក វរសេនីយ៍ត្រី នុត ប៉ូលិន ក្រុមការងារចុះស្រាវជ្រាវព័ត៌មាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំនៅខេត្តរតនគិរីនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែងក្បែររបងបន្ទាយយោធា វរ:៧៩ ស្ថិតនៅក្នុងភូមិ៥ សង្កាត់បឹងកន្សែង ក្រុងបានលុង ដោយសង្ស័យថាបានស្តុបឈើប្រណីតជាច្រើនម៉ែត្រគូប។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ម្ចាស់ឈើមានឈ្មោះ ស្នា ជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តរតនគិរី ហើយជាឈ្មួញរកស៉ីឈើដុះស្លែជាយូឆ្នាំមកហើយដែរ។
បច្ចុប្បន្ន កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានដេកយាមមួយយប់ទល់ភ្លឺ ព្រឹកឡើងថ្ងៃទី២៦ ខែកញ្ញានេះសុំដីការពីតុលាការបន្តឆែកឆេរលំនៅដ្ឋានខាងលើនេះ៕
មតិយោបល់