កណ្ដាលៈ នៅថ្ងៃច័ន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង ១និង២៧នាទីរសៀល
មានករណីឆ្លងចរន្តអគ្គិសនី ឆេះរថយន្តដឹកសម្ភារៈ នៅចំណុចផ្លូវប៉េតុង ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តម៉ាក ISTANA Super Prime ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AG-4419 ។
សភាពរឿងហេតុៈ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ តាមការបំភ្លឺរបស់ឈ្មោះ ឃួន ហុន ភេទប្រុស អាយុ ៣៦ឆ្នាំ (ខ្មែរ) ជាអ្នកបើកបររថយន្ត និងជាបុគ្គលិកក្រុមហ៊ុន វ៉ាយ.វ៉ាយ.ខេ.អេច (ត្រេឌីង) ឯ.ក(ថ្នាំពេទ្យ) នៅភ្នំពេញ បានបើករថយន្តដឹកថ្នាំពេទ្យទៅដាក់អោយម៉ូយតាមដេប៉ូ រួចហើយបានធ្វើដំណើរមកវិញមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានផ្ទុះសេខ្សែភ្លើង (ឆ្លងចរន្តអគ្គិសនី)បណ្តាលអោយឆេះរថយន្តតែម្តង(រថយន្តនិងសំភារះគឺខូចខាតស្ទើរទាំងស្រុង)។
ក្រោយទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយបងប្អូនប្រជាពលរដ្ឋ បានអន្តរាគមន៍ពន្លត់អោយរលត់តែម្តង។
សន្និដ្ឋានបឋម៖
-ករណីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕
មតិយោបល់