ព័ត៌មានជាតិ

សមត្ថកិច្ចហៅអ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍បំពងសម្លេងបង្កការរំខាននៅពេលយប់ មកអប់រំណែនាំ

បាត់ដំបងៈ កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២១ អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្នុងការិយាល័យ នាំអ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍បំពងសម្លេង ខ្លាំងៗបង្កការរំខាងនៅក្នុងក្រុងបាត់ដំបងនាពេលយប់ មកធ្វើការអប់រំណែនាំនៅស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។

ការនាំពួកគាត់មកពេលនេះ ដោយសារបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលកន្លង ទៅ មានអ្នកប្រើប្រាស់រថយន្ត និងម៉ូតូកង់បីមួយចំនួនបានកែច្នៃនិងបំពាក់នូវឧបករណ៍ បំពងសម្លេងខ្លាំងៗហើយបើកបរនៅពេលយប់ស្ងាត់រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងមានពេលខ្លះបាន ប្រើប្រាស់មធ្យោបាយទាំងនេះ បើកបរប្រ ដេញគ្នាដោយល្បឿនយ៉ាងលឿនៗនិងប្រសេចប្រសាចនាំបង្កនូវភាពអនាធិបេត្យនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមទៀតផង។

អ្នកប្រើប្រាស់មធ្យោបាយបំពាក់ឧបករណ៍ បំពងសម្លេងខ្លាំងៗនេះ ត្រូវបានបញ្ជូនទៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពបែបនេះទៀត ៕

 

មតិយោបល់