ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់និងកាំភ្លើងខ្យល់កែឆ្នៃមួយដើម

ភ្នំពេញ: ករណី(ពាក់ព័ន្ធគ្រឿងញៀន) នៅថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១និង១៥នាទីយប់កម្លាំងល្បាតមូលដ្ឋាន អ/ហ ខណ្ឌដង្កោ ចេញល្បាតក្នុងភូមិសាស្ត្រ ដោយធ្វើការចាប់ខ្លួនជនសង្ស័យចំនួន០១នាក់ ត្រង់ចំណុចផ្លូវលំក្រោយវត្តជាន់ឯង ស្ថិតក្នុងភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រកឃើញម្សៅក្រាម(ស)ថ្លាចំនួន០១កញ្ចប់ថង់តូច(សង្ស័យសារធាតុញៀន) លុះដល់ព្រឹកឡើងម៉ោង៨និង១៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំង អ/ហ ខណ្ឌដង្កោបានបន្តចុះទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យដោយរកឃើញម្សៅក្រាម(ស)ថ្លាចំនួន០៣កញ្ចប់តូច(សង្ស័យសារធាយុញៀន) ។

ជនសង្ស័យមានឈ្មោះ ទិត្យ ស្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិជើងឯង សង្កាត់ជើងឯក ខណ្ឌដង្កោ (មានផ្ទុកសារធាតុញៀន) ។
-វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាម(ស)ថ្លាចំនួន០៤កញ្ចប់ថង់តូច(សង្ស័យសារធាតុញៀន) ។
២/ កាំភ្លើងខ្យល់កែឆ្នៃ(បាញ់គ្រាប់កង់)ចំនួន០១ដើម ។
៣/ ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកOppo ពណ៍ខ្មៅ ។
៤/ ម៉ូតូចំនួន០១គ្រឿង ម៉ាកHonda Cub ពណ៍ទឹកប៊ិច គ្មានស្លាកលេខ ។
៥/ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើបញ្ជូនមកការិយាល័យគ្រឿងញៀន អ/ហ រាជធានីភ្នំពេញ៕

 

មតិយោបល់