ព័ត៌មានជាតិ

លួចម៉ូតូបានជិតកន្លះខែត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់បានដដែល

យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការរាយការណ៍ ពីជនរងគ្រោះ ទាក់ទងទៅនឹងករណីលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មក ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដេីម្បីចាត់ឲ្យកម្លាំងជំនាញដេីម្បីធ្វេីការស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យ រហូតមកដល់ថៃ្ងទី០២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី កម្លាំងជំនាញប៉ុស្តិ៍នគរ បាលរដ្ឋបាលទួលសង្កែ១ និងជំនាញនៃអធិការខណ្ឧឬស្សីកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចក្រុមទី៥ ផ្លូវបេតុង ភូមិទួលសំពៅ សងា្កត់ទួលសងែ្ក១ ដែលធើ្វសកម្មភាពលួចម៉ូតូខាងលើនេះបានហើយ ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វេីការសួរចម្លេីយ និងក៏សាងសំណុំរឿងដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

 

មតិយោបល់