ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក ( យប់៤លើក ) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី ១នាក់ ) រងរបួសធ្ងន់៤នាក់( ប្រុស ) និងរបួសស្រាល ១នាក់ ( ប្រុស ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះបណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន៧គ្រឿងរថយន្តធុនតូច ចំនួន ១គ្រឿង និងរថយន្តធុនធំ ចំនួន ៥គ្រឿង ។ សូមបញ្ជាក់ថា របាយការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ( គិតចាប់ពីម៉ោង ១៤ ថ្ងៃទី១១ ខែកក្កដា ដល់ម៉ោង ១៤ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ )។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្មើសល្បឿន៥លើក ( ស្លាប់១នាក់ ) , ស្រវឹង ១លើក (ស្លាប់ ១នាក់) ,មិនប្រកាន់ស្តាំ ១លើក ( ស្លាប់១នាក់ ), និងបត់គ្រោះថ្នាក់ ១លើក ( ស្លាប់១នាក់ )។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់ ( យប់២នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ៖ ផ្លូវជាតិ ចំនួន ៦លើ និងផ្លូវខេត្ត -ក្រុង ចំនួន ២លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច១លើក និងរថយន្តធុនធំ ចំនួន ៣លើក។
របាយការណ៍ បានបន្ដទៀតថា ខេត្តរាជធានីដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តក្រចេះ ២លើក ស្លាប់ ២នាក់ ខេត្តស្វាយរៀង២លើក ស្លាប់ ១នាក់ និងខេត្តបន្ទាយមានជ័យ ១លើក ស្លាប់ ១នាក់។
របាយការណ៍ ដដែលបាន បញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុបទូទាំងប្រទេសមានចំនួន៣៨៦៦គ្រឿងក្នុងនោះបានធ្វើការអប់រំចំនួន១៦៥៥គ្រឿង និងពិន័យសរុប២២១១គ្រឿង។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ៕
មតិយោបល់