បរទេស:រថយន្ត Porsche ស៊េរីថ្មី ម៉ូឌែល 919 Hybrid ជាយានជំនិះ ដែលស័ក្តិសមឥតខ្ចោះ សម្រាប់កីឡាករជំនាញខាងប្រណាំងប្រជែងល្បឿន លើដងវិថីដ៏គ្រោះថ្នាក់ ជាមួយនឹងប្រតិបត្តិការដ៏ល្អបំផុត ព្រមទាំងបទពិសោធន៍ ដែលគ្មានគូប្រៀប ត្រូវបានបញ្ចូលនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដើម្បីការប្រកួតប្រជែង ឈរលើទំនុកចិត្តខ្ពស់។
Porsche 919 Hybrid ទី១៩ គឺជារថយន្ត ដែលទទួលបានជ័យជំនះ លើកទី១៧ នៅក្នុងការប្រកួតដ៏ល្បីល្បាញ 24 Hours of Le Mans នៅប្រទេសបារាំងក្នុងឆ្នាំ ២០១៥។ នេះបើយោងតាមគេហទំព័របរទេសនានា បានចុះផ្សាយ នៅថ្ងៃទី២១ មេសា ២០១៦។ ដើម្បីបញ្ជាក់នូវចំណុចខ្លាំង លើរថយន្តប្រណាំងប្រភេទ ដែលជាការផ្ទេរទាំងព្រលឹង និងបច្ចេកវិទ្យា រួមបញ្ជូលគ្នា។ សម្រាប់រថយន្ត 919 Hybrid រយៈ ៦៣ឆ្នាំចុងក្រោយនេះ Porsche ជាអ្នកផលិតរថយន្តតែមួយគត់ ដែលគ្មានការរំខានរបស់ប្រព័ន្ធប្រតិបត្តិការម៉ាស៊ីន (Uninterrupted Presence) ខណៈពេលបើកបរ នៅក្នុងការប្រកួតរថយន្ត លំដាប់ពិភពលោក ដ៏ល្បីល្បាញ ជាយូរយារណាស់មកហើយ៕
មតិយោបល់