ព័ត៌មានជាតិ

អ្នកទិញអេតចាយ ៣នាក់ ឪពុកម្ដាយកូន ត្រូវរថយន្តធំបុកម៉ូតូសណ្ដោង បណ្ដាលឲ្យរងរបួស នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង ៤និង៥៥នាទីរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ១៩៤-១៩៥ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ និងម៉ូតូសណ្ដោងរ៉ឺម៉ក។

រថយន្តធំមិនចាំម៉ាក ក្រោយពីកើតហេតុ បានបើករត់គេចបាត់ស្រមោល។
ម៉ូតូសណ្តោងរ៉ឺម៉ក ដឹកអេតចាយ គ្មានស្លាកលេខ បើកដោយឈ្មោះ គុណ បូរ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរទិញអេតចាយ ត្រូវជាប្តី មានអ្នករួមដំណើរឈ្មោះ អៀង អឿន ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរទិញអេតចាយ ត្រូវជាប្រពន្ធ និងឈ្មោះ គីម ណាវ៉ា អាយុ ៦ឆ្នាំ កុមារី ត្រូវជាកូន។
ជនរងគ្រោះខាងលើមានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

មតិយោបល់