ព័ត៌មានជាតិ

ជនជាតិម្នាក់ស្រវឹងស្រា បើកឡានបុករថយន្តស៊េរីទំនើប ២គ្រឿង រងការខូចខាត ខណៈឈប់ចាំស្ដុប

ភ្នំពេញ: នៅវេលាម៉ោង ១២និង៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសុធារស កែងនឹងផ្លូវព្រះនរោត្តម ចំណុចស្តុបចម្ការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មានករណីជនជាតិចិនម្នាក់ ស្រវឹងស្រាបើកឡានបុករថយន្ត Lexus LX.470 និង ឡង់គ្រីស័រ ខណ:ឈប់ចាំស្ដុប។

រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-5658។
រថយន្តម៉ាក Lexus LX.470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-8947។
រថយន្តបង្កស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8531 បើកបរដោយជនជាតិចិន។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះទាំង ២គ្រឿង ធ្វើដំណើរមកពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានឈប់រង់ចាំស្ដុបបន្តបន្ទាប់គ្នា ស្រាប់តែរថយន្តបង្កបើកមកពីក្រោយបុក បណ្ដាលឲ្យរងការខូចខាតតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ប៉ុន្តែមិនត្រូវគ្នា ទើបសមត្ថកិច្ចឃាត់ខ្លួនបុរសជនជាតិចិនដែលបើករថយន្តបង្កទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងវាស់វែងយកវត្ថុតាង ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់