ព័ត៌មានជាតិ

បុរសម្នាក់របួសដៃ ខណៈដែលជិះម៉ូតូបុក ជាមួយកង់បីបើកឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូផ្លូវត្រង់បើកបុកជាមួយកង់បីបើកឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់រងរបួសកដៃ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង១០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខបុរីញូរថោន ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកសុំមើ ពាក់ស្លាកលេខភ្នំពេញ 1GJ-1872 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ មានម៉ូតូកង់បីឆ្លងផ្លូវមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1K-9447 ពីត្បូងទៅជើង សង្ស័យវាក់អើ ទើបបណ្តាលម៉ូតូជ្រុលទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសកដៃ ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកដាក់អែបខាង ដើម្បីឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ៕

មតិយោបល់