កណ្ដាលៈ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទីយប់ មានករណីបុរសវ័យចំណាស់ម្នាក់ ចងកធ្វើអត្តឃាតនៅកាំជណ្តើរផ្ទះរបស់ខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចកាំជណ្តើរផ្ទះជនរងគ្រោះ ភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល ។
សពជនរងគ្រោះឈ្មោះ សេង ហន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ-ឃុំកើតហេតុ។
វត្ថុតាងចាប់យក៖ ក្រមាតជាប់ជាមួយខ្សែនីឡុងខ្មៅ(ចងសំលាប់មុខ) ប្រវ៉ែង ១,៥០ ម៉ែត្រ ។
សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ផឹង ធី ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះថា នៅមុនពេលកើតហេតុ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះបានប្រលែងលេងជាមួយកូនចៅ ហើយក៏ចូលសម្រាន្តលក់ទៅ លុះវេលាម៉ោង២៣និង៣០នាទី គាត់ក្រោកឡើងមិនឃើញជនរងគ្រោះ បានស្រែកសួរកូនតែកូនថាអត់ឃើញទេក៏ នាំគ្នាដើរកមើល ស្រាប់តែឃើញជនគ្រោះចងកនឹងកាំជណ្តើរកាំទី(រាប់ពីលើចុះមកក្រោម) កម្ពស់២,៥០ម៉ែត្រស្លាប់បាត់ទៅហើយ បានស្រែកឆោឡោ ហៅបងប្អូនមកជួយមើលនឹងកាត់ខ្សែចំណង លើកជនរងគ្រោះដាក់ចុះមកក្រោម ។
ការបញ្ជាក់បន្ថែមរបស់ប្រពន្ធជនរងគ្រោះថា ប្តីគាត់មានជំងឺសសៃប្រាសាទ៣ឆ្នាំមកហើយ នឹងលេបថ្នាំជាប្រចាំ ។
ការពិនិត្សសាកសពមានស្នាមជាំទ្រុឌស្បែកនៅជុំវិញក ។
សន្ឋិដ្ឋាន សាកសពស្លាប់ដោយសារ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ។ ក្រោយពីពិនិត្យរួច សាកសពបានប្រគល់ជូន សាច់ញាតិជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់