ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង បណ្តាលឲ្យបាត់បង់ទឹកប្រាក់រាប់ពាន់ដុល្លារ

សៀមរាប: នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ស្មើនឹង០៥ គ្រួសារ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់ផ្ទះរងគ្រោះទី១-ឈ្មោះ ស្រី គួយ ភេទប្រុស អាយុ៥០ឆ្នាំ បណ្តាលឲ្យរងការខូចខាតផ្ទះចំនួន០១ខ្នង ទំហំ៤ម៉ែត្រ × ១៨ម៉ែត្រ ធ្វើអំពីដែក ដំបូលប្រក់ស័ង្កសីឆេះទាំងស្រុង,- ខ្សែកផ្លាកទីនចំនួន០១ខ្សែ តម្លៃ១២០ដុល្លារ ,- ខ្សែដៃផ្លាកទីនចំនួន០១ខ្សែ តម្លៃ៣២០ដុល្លារ,- ចិញ្ចៀនផ្លាកទីនចំនួន០១វង់ តម្លៃ១០០ដុល្លារ ,- ប្រាក់ខ្មែរ ប្រហែល០២លានរៀល ,-សៀវភៅស្នាក់នៅ (ក២) ចំនួន០១ក្បាល ។

-ផ្ទះទី២-ឈ្មោះ រុន រី ភេទប្រុស អាយុ៤០ឆ្នាំ បណ្តាលឲ្យរងការខូចខាត ផ្ទះចំនួន០១ខ្នង ទំហំ៤ម៉ែត្រ × ៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសីឆេះទាំងស្រុង,- ប្រាក់ខ្មែរ ប្រហែល០១លានរៀល ,- ដុល្លារ ប្រហែល២០០ដុល្លារ – សៀវភៅស្នាក់នៅ(ក២) និងសំបុត្រកំណើត។

-ផ្ទះទី៣-ឈ្មោះ ម៉ែន គ្រួច ភេទប្រុស អាយុ៣៥ឆ្នាំ ប្រជាការពារភូមិខ្នារ (ខ្នារ១៤) បណ្តាលឲ្យរងការខូចខាតផ្ទះ ចំនួន០១ខ្នង ទំហំ ៥ម៉ែត្រ × ៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសីឆេះទាំងស្រុង,- ទូដាក់ខោអាវ និងចានឆ្នាំងមួយចំនួន ។

មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើង ។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន0២គ្រឿង៖ រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ចំនួន0២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ៕

មតិយោបល់