ព័ត៌មានជាតិ

ប្រតិបត្តិការយោធានៅអាហ្វហ្គានីស្ថាន សម្រាប់ពួកសកម្មប្រយុទ្ធចំនួន ២៩នាក់

អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិ នៅថ្ងៃសុក្រនេះ បាននិយាយថា ក្រុមសកម្មប្រយុទ្ធរហូតដល់ចំនួន ២៩ នាក់ ត្រូវបានសម្លាប់ អំទ្បុងពេលប្រតិបត្តិការយោធា ដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នៅទីក្រុងចំនួន១៧ នៃខេត្តចំនួន៣៤ ក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។

ពួកសកម្មប្រយុទ្ធចំនួនប្រហែល ៤០នាក់ បានរងរបួស និង៥នាក់ទៀត ត្រូវបានចាប់ឃុំខ្លួន ក្នុងប្រតិបត្តិការវាយឆ្មក់ នេះបើតាមការឲ្យដឹងពីមន្រ្តី។

កងកម្លាំងអាហ្វហ្គានីស្ថាន បានចាប់ផ្ដើមបើក ការវាយឆ្មក់នេះ ក្នុងកិច្ចសហការជិតស្និទ្ធ ជាមួយក្រុមប៉ូលិស និងបុគ្គលិកនៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ដោយក្នុងនោះ កងកម្លាំងចម្រុះ ក៏បានរឹបអូសយកអាវុធ និងគ្រាប់រំសេវជាច្រើន ពីពួកសកម្មប្រយុទ្ធផងដែរ៕

photo_2016-05-13_15-49-24 photo_2016-05-13_15-49-25

មតិយោបល់