ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ២០នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ដោយបានការអនុញ្ញាតពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់តូច ជារបស់ជនសង្ស័យ ឈ្មោះ ខឿន ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខ របរ មិនពិតប្រាកដ , ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣កញ្ចប់តូច ជញ្ជីងអេឡិចត្រូនិច ចំនួន០១គ្រឿង និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២សម្រាប់ ជារបស់ជនសង្ស័យមិនស្គាល់ឈ្មោះ (រត់គេចខ្លួន)។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ បន្តធ្វើរដ្ឋបាលនៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន ១៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០៤គ្រឿង ផាសអាប់០១គ្រឿង និងរ៉ឺម៉កម៉ូតូសណ្តោង០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២០នាក់ រួមទាំងវត្ថុតាង យកមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់