កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកបន្ទាយ បានចុះឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័ករណីលួចម៉ូតូ ពីរាជធានីភ្នំពេញមក ។
ជនសង្ស័យឈ្មោះ រស់ ស៊ីថាត ភេទ ប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ដកហូតបានម៉ូតូ ម៉ាក ហុងដា ប៊ីតព៌ណស ខៀវ គ្មានស្លាកលេខ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕

មតិយោបល់