ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពលួចលុយ ជនរងគ្រោះជិត១០លានរៀល ត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

កណ្តាលៈ នៅថ្ងៃសុក្រ ០៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី មានករណីជនសង្ស័យ៣នាក់ប្រព្រឹត្តអំពើលួចលុយ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សុខ សារាយ ដែលជនរងគ្រោះជួលស្នាក់នៅ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផាត់ ចំរើន ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរអ្នកលក់ទា មានទីកន្លែងកំណើត ភូមិក្រចាប់ ឃុំ ពាមមុន្ទា ស្រុកកំពង់ត្របែក ខេត្តព្រៃវៃង បច្ចុប្បន្ន មកជួលផ្ទះស្នាក់នៅបណ្តោះអាសន្ន ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ០៣នាក់៖ ទី១-ឈ្មោះ រឿន រតនា ភេទប្រុស មុខរបរ មិនពិតទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន)។ ទី២-ឈ្មោះ សុខ សារាយ ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត ទីលំភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ទី៣-ឈ្មោះ ឃីម ភេទ ប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ ឃុំព្រែកទន្លាប់(គេចខ្លួន) ។

វត្ថុតាងចាប់យកមាន៖ ១-កូនជ្រូកសន្សំលុយធ្វើអំពីដីឥដ្ឋធ្លុះបែកចំនួន០២ នៅក្រោមគ្រែ ក្នុងបន្ទប់របស់ឈ្មោះ សុខ សារាយ ,២-ដាវប្រវែង៦៩ សង់ទីម៉ែត្រ នៅក្រោមពូករបស់ឈ្មោះ សុខ សារាយ, -សម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន នៅក្នុងបន្ទប់របស់ឈ្មោះ សុខ សារាយ ។

សម្ភារៈបាត់បង់មាន៖ លុយខ្មែរ និងលុយដុល្លារ ដែលសន្សំក្នុងកូនជ្រូកដីចំនួន០២ សរុបប្រហែល ៧០០០,០០០៛ (ប្រាំពីរលានរៀល) ។

នៅវេលាកើតហេតុខាងលើឈ្មោះ សុខ សារាយ បានសួរឈ្មោះ ផាត់ ចំរើន ថាមីងមានបាត់កូនជ្រូកអត់ ខ្ញុំឃើញនៅក្រោមគ្រែខ្ញុំ ពេលនោះឈ្មោះ ផាត់ ចំរើន បានទៅចាក់សោបន្ទប់របស់ខ្លួន ដើម្បីរកមើលកូនជ្រូក តែមិនឃើញក៏ត្រឡប់មកមើល នៅក្នុងបន្ទប់របស់សុខ សារាយ ស្រាប់តែឃើញកូនជ្រូកដីរបស់ខ្លួន នៅក្នុងបន្ទប់របស់ឈ្មោះ សុខ សារាយ ឃើញធ្លុះ បែក នៅក្រោម គ្រែ តែមិនឃើញលុយទេ ។ បន្ទាប់មកជនរងគ្រោះ បានចេញពីបន្ទប់របស់ខ្លួន ហើយឈ្មោះ សុខ សារាយ បានបើកទ្វារបន្ទប់របស់ខ្លួន ចូលយកកូនជ្រូកដី អោយជនរងគ្រោះមើល ឃើញបែកធ្លុះធ្លាយមិនឃើញលុយទេ ។

លុះព្រឹកឡើងគឺថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលកំពង់ភ្នំ ដើម្បីជួយស្រាវជ្រាវ ។ ក្រោយពីទទួលបណ្តឹងប៉ុស្តិ៍ បានរាយការណ៍មកជំនាញ នៃអធិការដ្ឋាន ផ្នែកនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា និងធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ បញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់