ព័ត៌មានជាតិ

ឃាត់ខ្លួនគ្រូបង្រៀនបឋមសិក្សាម្នាក់ ករណីចាប់រំលោភសេពសន្ថវៈក្មេងស្រីអាយុ១៣ឆ្នាំ

ក្រចេះ: កាលពីថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ទោ ណយ ស៊ីថាច បានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាគ្រូបង្រៀន ពាក់ព័ន្ឋនឹងករណីចាប់រំលោភសេពសន្ថវ:លើក្មេងស្រីអាយុ១៣ឆ្នាំ។

ការចាប់ឃាត់ខ្លួនបុរសរូបនេះ ធ្វើឡើងទៅតាមពាក្យបណ្តឹង របស់អាណាព្យាបាលក្មេងស្រីរងគ្រោះ ។ ជនជាប់ចោទឈ្មោះ អ៊ូ រដ្ឋា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនកម្រិតបឋមសិក្សាមួយកន្លែង រស់នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានធ្វើសកម្មភាព ចាប់រំលោភលើជនរងគ្រោះ នៅច្រាំងទន្លេរហូតបានសម្រេច ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់