ព័ត៌មានជាតិ

សង្ស័យមាននារីម្នាក់ មកលោតទឹកសម្លាប់ខ្លួន លើស្ពានគីហ្សូណា បន្សល់ទុកអាវ និងស្បែកជើង១គូ នៅលើស្ពាន

កំពង់ចាម: នៅវេលាម៉ោងប្រមាណជា១០និង១១នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ មានករណីសង្ស័យនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូឌុប មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានគីហ្សូណា បន្សល់ទុកអាវ និងស្បែកជើង១គូ នៅលើស្ពាន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ហេតុការណ៍ខាងលើនេះ គេមិនទាន់ដឹងពីអត្តសញ្ញាណនារីរងគ្រោះនោះទេ ។ នៅមុនពេលកើតហេតុ គេប្រទះឃើញនារីម្នាក់ ជិះម៉ូតូឌុបពីមុខសណ្ឋាគារសុវណ្ណភូមិ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានធ្វើសកម្មភាពលោតពីលើស្ពាន ទម្លាក់ខ្លួនចូលទៅក្នុងទន្លេបាត់ស្រមោល ដោយបានបន្សល់ទុកនៅស្បែកជើង ពណ៌ខ្មៅ មួយគូ និងអាវ ពណ៌សមួយ ។ ករណីនេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដនូវឡើយ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចចេញទូកអន្តរាគមន៍ ស្វែងរកនារីរងគ្រោះនៅក្នុងទឹកទន្លេ ផងដែរ ៕

មតិយោបល់