ព័ត៌មានជាតិ

ចាប់​រំលោភ​សំរេច 3 លើក​ថែមទាំង​លួច​លុយ​ត្រូវ​ចៅក្រម​បង្គាប់​អោយ​ឃុំខ្លួន​

​បាត់ដំបង​៖ យុវជន​ម្នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ដល់​ទៅ​ពីរ​ផ្ទួនៗ​គ្នា​ត្រូវ​បាន​តុលាការ​ចេញ​ដិកា​បង្គាប់​​អោយ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លេខ 452 ដ អ ឃ ខ ចុះ​ថ្ងៃ​ទី 16-11-14 ដោយ​ចៅក្រម​ស៊ើបសួរ​​ធ្ធាំ ប៊ុណ្ណា បន្ទាប់ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង​របស់​ម្ចាស់​លុយ និង​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​​ដោយសារតែ​ជន​នេះ​ចាប់​បង្ខំ​រំលោភ​សំរេច​រហូតដល់​ទៅ 3 ដង​ក្នុង​រយ​:​ពេល 3 ថ្ងៃ​. ។​
គួរបញ្ជាក់​ថា​ក្រោយពី​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បាន​ទទួល​ពាក្យ​​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ច​ន ចិន អាយុ 30 ឆ្នាំ​រស់នៅ​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក​​ខេត្ត​បាត់ដំបង ដែល​បាន​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឆាយ ឆើត ភេទ​ប្រុស អាយុ 28 ឆ្នាំ​ជា​កម្មករ​​មក​ស្នាក់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា​ដោយ​ជននេះ​បាន​លួច​លុយ​អស់​ចំនួន 2 លាន​រៀល និង​ប្រាក់​ដុល្លារ​​ចំនួន 200$ កាលពី​ថ្ងៃ​ទី 9-11-14 ខណ​:​ដែល​នាង​មិន​បាន​នៅផ្ទះ​. ។​
ពាក់ព័ន្ធ​នឹង​ករណី​លួច​ដែល​តុលាការ​បាន​ចោទប្រកាន់​នេះ​ផង​ដែរ​ក៏​មាន​ករណី​មួយទៀត​​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​គឺ​ករណី​រំលោភ​សេពសន្ថវ​: ដោយ​ជនរងគ្រោះ​មានឈ្មោះ រ ច ភេទ​ស្រី​​អាយុ 13 ឆ្នាំ​ដែល​ត្រូវជា​កូន​ចិញ្ចឹម​របស់​ដើមបណ្តឹង​បាន​រៀបរាប់​ថា​កាលពី​ថ្ងៃ​ទី 3-11-14 វេលា​ម៉ោង​ 12 ថ្ងៃត្រង់​ខណ​:​ដែល​ម្តាយ​មិន​នៅ​គឺ​រូបនាង​ត្រូវបាន​ឈ្មោះ​ខាងលើ​មក​ល្បួង​សុំ​សេចក្តីស្នេហា​ពី​នាង​ប៉ុន្តែ​នៅពេលដែល​នាង​ធ្វើ​ការបដិសេធ​ក៏​ត្រូវ​ជន​នេះ​ចាប់​នាង​ផ្តួល​ទៅ​លើ​គ្រែ​ក្នុងផ្ទះ​ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​រហូត​បានសំរេច​បើ​ទោះបីជា​នាង​បាន​ខាំ​ទៅលើ​ដើមដៃ​ខាងឆ្វេង​រហូតដល់​មាន​ស្លាក​​ស្នាម​ដល់​ពេល​នេះ​ក៏ដោយ​. ។​
នារី​រងគ្រោះ​ដែល​ជា​អនីតិជន​បាន​បន្តទៀតថា បន្ទាប់ពីនោះ​មក​គឺ​នៅ​ថ្ងៃ​ទី 4 និង 5 ខែ​ឆ្នាំ​​ដដែល​គឺ​ជននេះ​បាន​ចាប់​នាង​រំលោភ​បាន​សំរេច​ជា​បន្តបន្ទាប់​ព្រមទាំង​បាន​គំរាម​អារ ក​សំលាប់​​បើ​នាង​ហ៊ាន​យក​រឿង​នេះ​ទៅ​និយាយ​ប្រាប់​ម្តាយធ៌ម​របស់​នាង​. ។​
នាង​បាន​អះអាង​បន្ថែមថា​លុះ​នៅ​ថ្ងៃទី 9 បន្ទាប់ពី​រំលោភ 3 លើក​រួចមកហើយ​ជនសង្ស័យ​បាន​ល្បួង​នាង​អោយទៅ​លួច​លុយ​របស់​ម្តាយធ៏ម​មក​អោយ​គេ​ដោយ​គេ​បាន​សន្យាថា​នឹង​ចែក​អោយ​នាង​ពាក់កណ្តាល ពេលនោះ​នាង​ក៏​បាន​ចូល​ទៅ​លួច​បាន​ចំនួន 2 លាន​រៀល​និង​ប្រាក់​ដុល្លារ​ចំនួន 200 ផងដែរ​​ប៉ុន្តែ​ពេល​ដែល​នាង​យក​លុយ​ទៅអោយ​ស្រាប់តែ​គេ​ពុំ​បាន​ចែក​តាម​ពាក្យសន្យា​ឡើយ​ដោយ​គេ​និយាយថា​លុយ​នេះ​គឺ​ទុក​សំរាប់​រៀបការ​ជាមួយ​នាង​ទៅ​វិញ​.​ប៉ុន្តែ​រឿង​នេះ​ត្រូវ​ធ្លាយ​អាថ៌កំបាំង​បន្ទាប់ពី​ម្តាយធ៌ម​​របស់​នាង​បាត់​លុយ​ហើយ​ដេញដោល​សួរ​នាង​ខ្លាំង​ពេក​ទើប​នាង​សំរេច​ចិត្ត​ប្រាប់​ដោយ​លែង​ខ្លាច​​នូវ​ពាក្យ​គំរាម​ទាំងនោះ​ហើយ​ទើប​ឈានដល់​ការដាក់​ពាក្យបណ្តឹង​តែម្តង​. ។​
លោក សេង លុច នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បានបញ្ជាក់​ថា​​ក្រោយពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំខ្លួន​មុខសញ្ញា​ទៅ​បង្ហាញ​ចំនុច​ដែល​គេ​បាន​លាក់​លុយ​នៅ​ម្តុំ​​ចំការ​ឫស្សី​ខាងកើត​ផ្ទះ​ប្រហែល​15m​គឺ​ពុំ​មាន​ឃើញ​លុយ​ទាំងនោះ​ឡើយ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​​រូបនេះ​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់​និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ហើយ​. ៕​
2014-11-18_151742

មតិយោបល់