ព័ត៌មានជាតិ

នារីម្នាក់ ត្រូវរថយន្តកិនស្លាប់យ៉ាងរន្ធត់ នៅលើកំណាត់ផ្លូវប៉េតុង បូរីពិភពថ្មីកំបូល៣ថ្មី

កណ្ដាល: កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ លើកំណាត់ផ្លូវប៉េតុង បូរីពិភពថ្មីកំបូល៣ថ្មី ស្ថិតក្នុងភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនឹងម៉ូតូ
បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់។

ជនរងគ្រោះឈ្មោះ អ៊ូកម៉ារី ភេទស្រី អាយុ ២៣ឆ្នាំ ទីលំនៅបូរីពិភពថ្មី ភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ស្លាប់)។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញមានម៉ូតូ០១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ ១HM-៨៧៤៥ បើកបរ ដោយស្ត្រីម្នាក់ ធ្វើដំណើរពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ មានរថយន្ដ១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ៥A-២៥៨១ ប្រភេទក្រឡុកស៊ីម៉ង អ្នកបើកមិនស្គាល់ឈ្មោះ
(រត់គេចខ្លួនបាត់ មុនសមត្ថកិច្ចទៅដល់ ) បម្រើការងារសព្វថ្ងៃនៅបូរីពិភពថ្មី បានកៀរម៉ូតូខាងលើដួល ហើយក៏ត្រូវរថយន្ដខាងលើកិនស្លាប់តែម្ដង។

មូលហេតុ៖ ករណីនេះ បណ្ដាលមកពីរថយន្ដបើកបរ ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសព ត្រូវបានកម្លាំងជំនាញប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយទ្បែកមធ្យោយបាយពាក់ព័ន្ធ កម្លាំងជំនាញបាន ធ្វើការវាស់វែង យកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់