ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៤នាក់នៅខេត្តប៉ៃលិនករណីម៉ូតូបុកជាមួយម៉ូតូ

ប៉ៃលិន:​ នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២ និង ៣៥ នាទីស្ថិតនៅចំណុចមុខវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ ០១ករណី បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ០២ នាក់ ស្រាល០២នាក់ ខូចខាតម៉ូតូស្រាល០២គ្រឿង មូលហេតុ បណ្ដាលមកពីភាគីទាំងសងខាងបានបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជន។

ប្រភពព័ត៌មានបានឲ្យដឹងថាអ្នកបើករបរឈ្មោះ វុទ្ធ វ៉ាន់ ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិ បោសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល បានបើកបរម៉ូតូម៉ាកHonda dream សេរីឆ្នាំ២០១៩ ពណ៍ខ្មៅ ស្លាកលេខ ប៉ៃលិន 1C-6711 ។
ដែលមានអ្នករួមដំណើរឈ្មោះ ចិន សុវ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងឡាន ទីលំនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរងរបួសស្រាល ។

ភាគីម្ខាងទៀតជិះម៉ូតូsmash revo ស្លាកលេខ ភ្នំពេញ 1AK-5953 ពណ៍ក្រហមលាយខ្មៅ បើកបរដោយឈ្មោះ មោះ ចាន់សៀប ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរងរបួសធ្ងន់ ។ បើកបរម៉ូតូម៉ាក smash revo បើកបរពីជើងទៅត្បូង បញ្ច្រាស់ទិសគ្នា និងមានអ្នករួមដំណើរ ២នាក់ ដែលមានឈ្មោះ ជាង សុជាតា ភេទស្រី អាយុ ៣២ឆ្នាំ បានរងរបួសធ្ងន់ និង ម្នាក់ទៀតឈ្មោះ ចាន់ សុកាន់ដា ភេទស្រី អាយុ៣ឆ្នាំ គ្មានរបួស ។
ករណីនេះ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានយកម៉ូតូទាំង០២ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនរងចាំការដោះស្រាយ ចំណែកជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

 

 

 

 

មតិយោបល់