ព័ត៌មានជាតិ

រថយន្តព្រូស ផ្លាកលេខភ្នំពេញ 2AZ-0771 បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដាច់កង់មុខមួយចំហៀង

ភ្នំពេញ: នៅវេលាម៉ោងប្រមាណ០៣ និង១២នាទីយប់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿងម៉ាក toyota prius បើកលឿនរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ចំនួន៣កង់ រថយន្តខូចខាតដាច់កង់ម្ខាងទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដំណើររឿងហេតុ៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ មានអ្នករួមដំណើរជាមួយប្រុសស្រីចំនួន២នាក់ទៀត បើករថយន្ត១គ្រឿងម៉ាក toyota prius ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខភ្នំពេញ 2AZ-0771ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស មានទិសដៅពីត្បូងទៅជើង ។ លុះបើកបរមកដល់ចំណុចកើតហេតុ កែងនឹងផ្លូវលេខ២១៧ បានបត់ឆ្វេង ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់ចំនួន៣កង់ ចំណែកឯរថយន្តបានដាច់កង់ម្ខាងទៅមុខលែងរួច អ្នកបើកបរនឹងអ្នករួមដំណើរបាននាំគ្នា គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់ ។

លុះក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់