ព័ត៌មានជាតិ

រថយន្តដឹកកម្មកររោងចក្រ ១គ្រឿង ក្រឡាប់ធ្លាក់ស្រែ បណ្តាលឲ្យរងរបួសជាច្រើននាក់

តាកែវ: (ព័ត៌មានបឋម) នៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ដ១គ្រឿង ដឹកកម្មកររោងចក្រទៅធ្វើការ បានក្រឡាប់ផ្ងារជើងចូលក្នុងដីស្រែ ខណ:កំពុងធ្វើដំណើរតាមផ្លូវ ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ករណីនេះ បណ្ដាលឲ្យកម្មករ-កម្មការិនីជាច្រើននាក់ រងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យជាបន្តបន្ទាប់ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ចំណុចកើតហេតុខាងលើផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់