កំពង់ចាមៈ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទីជិតភ្លឺ មានអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ទំហំ ៦ម៉ែត្រ ×៧ម៉ែត្រ សង់អំពីឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសីស្ថិតក្នុងភូមិអូរពីរ ឃុំដងក្ដារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ម្ចាស់ផ្ទះឈ្មោះ ពៅ ពឿន ភេទប្រុស អាយុ ៦៤ឆ្នាំ ប្រពន្ធឈ្មោះ សេង ចាន់នឿន អាយុ ៥៣ឆ្នាំ។
+ខូចខាតសម្ភារៈ
– មាស ៣ជី
– ផ្លាកទីន ០១ តំឡឹង
– ម៉ូតូ ០១គ្រឿង ម៉ាកវីវ៉ា
– ទូរស័ព្ទ ១គ្រឿង ម៉ាកណូគា
– ប្រាក់ដុល្លារ ១០០ដុល្លារ ប្រាក់រៀល ២០ម៉ឺនរៀល
– សម្ភារៈផ្សេងៗដូចជា ចាន ឆ្នាំង និងសម្លៀកបំពាក់មួយចំនួន ករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់មនុស្សនិងផ្ទះជិតខាងឡើយ ។
មូលហេតុ៖ បណ្តាលអោយឆេះដោយម្ចាស់ផ្ទះបានដុតទៀនបំភ្លឺដោយសារដាច់ចរន្តអគ្គិសនី ។
ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុតែផ្ទះត្រូវភ្លើងឆេះអស់ហើយ ទើបកម្លាំងជំនាញពន្លត់អគ្គិភ័យ មិនបានចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍នោះទេ៕
មតិយោបល់