ព័ត៌មានជាតិ

រថយន្តព្រូស១គ្រឿង ផ្លាកលេខភ្នំពេញ 2AI-6337 បុកម៉ូតូ PCX បណ្តាលឲ្យស្រ្តីម្នាក់រងគ្រោះបាក់ជើងម្ខាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅម៉ោង១២ថ្ងៃត្រង់ទី០៩ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តម៉ាកព្រូស១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AI-6337 បុកម៉ូតូ១គ្រឿងម៉ាក PCX ពាក់ផ្លាកលេខភ្នំពេញ 1FE-1519 បណ្តាលឲ្យស្រ្តីម្នាក់ រងគ្រោះធ្ងន់សង្ស័យបាក់ជើង ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ស្រ្តីរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់