រតនគិរីៈ ថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០២និង១៥ នាទីរសៀល មានករណីអគ្គិភ័យកើតឡើង ស្ថិតនៅចំណុចភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ករណីអគ្គភ័យខាងលើ បណ្ដាលឲ្យឆេះផ្ទះអស់ចំនួន០៣ខ្នង។
-ផ្ទះទី១មានទំហំ ៥x៧ មែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងបាំងក្តារ ក្រាលក្តារ ចំនួន០១ខ្នង ។
ជនរងគ្រោះឈ្មោះ ស្រីន ស្រឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។
-ផ្ទះទី២មានទំហំ ៥,៥x៩ មែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជាប្រភេទផ្ទះតៀមផ្ទាល់ដី ចំនួន០១ខ្នង ។
ជនរងគ្រោះឈ្មោះ ថៃ សេរី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។
-ផ្ទះទី៣ មានទំហំ ៥x២៤ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសីផ្ទះតៀមផ្ទាល់ដីចំនួន០១ខ្នង មាន០៤ បន្ទប់ស្នាក់នៅចំនួន០៤ គ្រួសារ។
មូលហេតុៈ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះមុនពេលកើតហេតុម្ចាស់ផ្ទះទាំងអស់ បានបិទទ្វារមិននៅក្នុងផ្ទះនោះទេ។
ករណីអគ្គិភ័យកើតឡើងខាងលើនេះ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងការពារផ្ទះប្រជាពលរដ្ឋនៅជិតគ្នា មិនអោយភ្លើងឆេះរាលដាល និងប្រើប្រាស់ទឹកអស់ចំនួន០៤ ឡាន រលត់ទាំងស្រុងនៅវេលាម៉ោង០៣និង០០នាទីរសៀល ឯផ្ទះចំនួន០៣ខ្នង បានឆេះទាំងអស់ស្រុង និងមិនមានរងរបួស ដល់មនុស្សឡើយ៕
មតិយោបល់