ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារមួយគ្រឿង បើកបុកក្បាលនាគពុះទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង នៅខណ្ឌមានជ័យ

ភ្នំពេញ: នៅវេលាម៉ោង ៣និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ មានរកណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកលឿនបុករបាំងទ្រូងពុះចែកផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ2BA-1911 អត្តសញ្ញាណអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់នោះទេ ជាបុរសរួមដំណើរជាមួយនារី២នាក់ទៀត ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ ធ្វើដំណើរពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើត បុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែករថយន្តក្រឡាប់ផ្ងារជើងឡើងលើតែម្ដង។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសឡើយ ខូចខាតតែរថយន្ត។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់