ព័ត៌មានជាតិ

ស្រាវជ្រាវបង្រ្កាបជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយស្រ្តី២នាក់

ក្រចេះ: នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាប្រព្រឹត្តអំពើលួច ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបមិនបានសម្រេច ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់។

ជនសង្ស័យទាំង៣នាក់៖ ១.ឈ្មោះ នុត សម្បត្តិ អាយុ១៥ឆ្នាំ, ទី២.ឈ្មោះ នាក់ សុបញ្ញារាជ អាយុ១៨ឆ្នាំ និងទី៣.ឈ្មោះ អ៊ូ វាំងសេតរដ្ឋា អាយុ១៧ឆ្នាំ ពួកគេសុទ្ឋសឹងតែមានទីលំនៅក្នុងក្រុងក្រចេះដូចគ្នា ។

អំពីរឿងហេតុ៖ កាលពីយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ជនសង្ស័យទាំង៣នាក់នេះ បានជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយពីស្រ្តី២នាក់ នៅចំណុចភូមិកាប៉ូ សង្កាត់ អូរឫស្សី ក្រុងក្រចេះនៅពេលជនរងគ្រោះ ចេញពីរោងការត្រឡប់មកផ្ទះ ។ ក្រោយធ្វើសកម្មភាពមិនបានសម្រេច ពួកគេបានគេចខ្លួន តែត្រូវបាននគរបាលស្រាវជ្រាវចាប់ខ្លួនបាន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តអនុវត្តន៍តានីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់