ព័ត៌មានជាតិ

Ebay តម្រូវ​ឲ្យ​អតិថិជន​ប្ដូរ​ពាក្យ​សម្ងាត់ បន្ទាប់ពី​មាន​ការ​លុកលុយ​ដ៏​ធំ​មួយ​

​ក្រុម Hacker បាន​ជ្រៀតចូល​ទៅកាន់ Database របស់​ក្រុមហ៊ុន Ebay កាលពី ២​ខែ​មុន ដោយ​បាន​លួច​យក​នូវ​ព័ត៌មាន និង​ទិន្ន័យ​របស់​អ្នកប្រើប្រាស់ ដូច្នេះ​ហើយ​ក្រុមហ៊ុន​តម្រូវឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​ប្ដូរ​ពាក្យ​សម្ងាត់​។ នេះ​បើ​យោងតាម​ការប្រកាស​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​នៅ​ថ្ងៃ​ពុធ​នេះ​។​
ebay-hacked

​តាម​ការបញ្ជាក់ ឧក្រិដ្ឋកម្ម​អន​ឡាញ​មួយ​នេះ បាន​ប្រមូល​យក​ឈ្មោះ គណនី អាសយដ្ឋាន​អ៊ី​មេ​ល អាសយដ្ឋាន​រស់នៅ លេខ​ទូរស័ព្ទ និង​ថ្ងៃខែ​ឆ្នាំ​កំណើត​។​

​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ពាក្យ​សម្ងាត់​របស់​អតិថិជន​ត្រូវបាន encrypt ប៉ុន្តែ​ក្រុមហ៊ុន​មិន​ហាន​ប្រាកដថា Hacker អាច decrypt បាន ឬ​មួយ​យ៉ាងណា​នោះទេ ដើម្បី​ជា​សុវត្ថិភាព​គឺ​ត្រូវ​ប្ដូរ​ពាក្យ​សម្ងាត់​ទើប​ជា​ការល្អ​៕​

មតិយោបល់