បាត់ដំបងៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧និង៣៨នាទី ចំណុច ក្រុមទី១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អនុវត្តតាមការណែនាំផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងមានការសម្របសម្រួលលេីនីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង
និងស្របតាមមតិរបស់លោក វរសេនី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីលួច (យក ទ្រព្យសម្បត្តិ) ០១ករណី នឹងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់គឺ៖
១-ឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅក្រុមទី១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង(ជាប្តី) ។
២-ឈ្មោះ សុខ ផល្លា ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅក្រុមទី១ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាប្រពន្ធ) ។
-វត្ថុតាងដកហូតបានរួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខ តួ-ម៉ាស៊ីន 5813865 ពាក់ស្លាកលេខ បាត់ដំបង1AL-7138 ។
– កាបូបស្ពាយ ពណ៌ដី ចំនួន ០១។
– ទូរស័ព្ទដៃ ម៉ាក OPPO ចំនួន ០១គ្រឿង ។
– ប្រាក់ ដុល្លារ ចំនួន ៣,៧០០ដុល្លារ។
– ប្រាក់ បាត ចំនួន ៩០,០០០បាត។
– អាវយឺតដៃវែង ពណ៌លឿង១ និងខោជេីងវែង ពណ៌ខ្មៅ១ ( ជាខោអាវ ដែលជនសង្ស័យពាក់ធ្វេីសកម្មភាព ) ។
-សូមជម្រាបជូនថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១និង៤០នាទី នៅចំណុចក្នុងផ្សារបន្លែ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេី បានធ្វេីសកម្មភាពលួចយកកាបូបស្ពាយដាក់ប្រាក់ និងសម្ភារ:ជារបស់ជនរងគ្រោះឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ ៥៣ឆ្នាំ ដែលមានទីលំនៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យកចេកមកលក់នៅចំណុចកើតហេតុខាងលើហើយទុក កាបូបនៅខាងក្រោយខ្នង ក្នុងពេលដែលជនរងគ្រោះរៀបចំច្រកចេកឱ្យ ជនសង័្សយពេលលួចបានក៏ឡេីង ជិះម៉ូតូដែលជនសង្ស័យជា ប្តីឈប់រង់ចាំចាកចេញពីទីនោះបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដេីម្បីស្វែងរកជនសង័្សយ ហេីយឆ្លងតាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាល និងក្រោមបទបញ្ជារបស់លោកស្នងការទេីបសមត្ថកិច្ចកំណត់បានពីមុខសញ្ញា ហេីយឈានទៅធ្វេីការឃាត់ខ្លួនបានទាំងពីរនាក់ ដែលនោះគឺជាប្តីប្រពន្ធហេីយនៅចំពោះសមត្ថកិច្ចេះនសង័្សយបានទទួលសារភាពថា ពួកគេពិតជាបានធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅចំណុចកេីតហេតុខាងលេីប្រាកដមែន។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងរៀបចំសំណុំរឿង ដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី រីឯវត្ថុតាងជាទ្រព្យរបស់ជនរងគ្រោះបានប្រល់ជូនម្ចាស់វិញហេីយ៕
មតិយោបល់