ព័ត៌មានជាតិ

មហាសេដ្ឋី​វៀតណាម​ពីរ​រូប​ដែល​មានឈ្មោះ​ក្នុង​បញ្ចី​មហាសេដ្ឋី​ពិភពលោ​ក​​​​

​តាម​របាយការណ៍​របស់ Billionaire Census 2014 វៀតណាម​មាន​មហាសេដ្ឋី​២​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប​៣​ពាន់​លាន​ដុល្លារ​។ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៣​វៀតណាម​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដោយ​មាន​ទ្រព្យសម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ ធានា​គា​ស្វិស UBS និង Wealth-X បានប្រកាស់​របាយការណ៍ Billionaire Census 2014 ដោយ​ក្នុង​នោះ​វៀតណាម​មាន​មហាសេដ្ឋី​២​រូប ក្នុងចំណោម​មហាសេដ្ឋី​លើ​ពិភពលោក​ជាង​២​ពាន់​នាក់​ហើយ​ស្ថិត​នៅ​លំដាប់​ទី​១៤​ក្នុង​បញ្ចី​ឈ្មោះ​មហាសេដ្ឋី​នៅ​ទ្វីបអាស៊ី​។

​បើទោះបី​សេដ្ឋកិច្ចពិភពលោក កំពុង​ស្ថិត​ក្នុង​តំណាក់កាល​នៃ​វិបត្តិ​ប៉ុន្តែ ចំនួន​មហាសេដ្ឋី​នៅលើ​ពិភពលោក​បាន​កើនឡើង​ខ្ពស់​ជាង​ពេល​នានា​ទាំងអស់​ដោយ​មាន​រហូត​ដល់​ទៅ​២៣២៥ នាក់ គឺ​កើនឡើង​១៥៥​នាក់​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣​។​អាមេរិក​មាន​មហាសេដ្ឋី​ច្រើនជាងគេបង្អស់​គិត​មក​ត្រឹម​ខែមិថុនា​២០១៤ ដោយ​មាន​មហាសេដ្ឋី​ថ្មី​រហូតដល់​ទៅ​៥៧​នាក់​។ ចំណែក​ទ្វីបអាស៊ី​មាន​មហាសេដ្ឋី​៥២​នាក់ និង​តំបន់​អាមេរិក​ឡាទីន​មាន​៤២​នាក់​ថ្មី​។​

​នៅក្នុង​ទ្វី​អាស៊ី ប្រទេស​ចិន​មាន​មហាសេដ្ឋី​ច្រើនជាងគេបង្អស់ ដោយ​មាន​រហូតដល់​ទៅ​១៩០​នាក់ មាន​ទ្រព្យសម្បត្តិ​សរុប ៤៤០​លាន​ដុល្លារ​។ ចំណែក​នៅក្នុង​តំបន់​អាស៊ាន​វិញ ប្រទេស​សឹង្ហ​បុរី​ឈរ​លំដាប់​កំពូល​មាន​មហាសេដ្ឋី​៣២​នាក់ មាន​ទ្រព្យសម្បត្តិ​រួម​៦៥​ពាន់​លាន​ដុល្លារ​។ ថៃ​មាន​មហា​សេដ្ឋិ​១៧​នាក់ មាន​ទ្រព្យសម្បត្តិ​សរុប ៥០​ពាន​លាន​ដុល្លារ​។ ហ្វីលីពីន​មាន ១៣​នាក់ មាន​ទ្រព្យសម្បត្តិ ៣២​ពាន់​លាន់​ដុល្លារ​។ ម៉ាឡេស៊ី​មាន​១៣​នាក់ មាន​ទ្រព្យសម្បត្តិ​៣៨​ពាន់​៣៨​ពាន់​លាន​ដុល្លារ​។ តាម​របាយការណ៍​មហាសេដ្ឋី​មាន​អាយុ​មធ្យម គឺ​៦៣​ឆ្នាំ និង​ទ្រព្យសម្បត្តិ​មធ្យម 3,1 ពាន់​លាន​ដុល្លារ​។ ភាគច្រើន​មនុស្ស​ក្រោម​អាយុ​៥០​ឆ្នាំ​មិន​ទាន់​អាច់​សន្សំ​ប្រាក់​បាន​ជាង​១​ពាន់​លាន​ដុល្លារ​នោះ​ឡើយ​។ ខាងក្រោម​នេះ​គឺជា​តារាង​មហាសេដ្ឋី​នៅ​តំបន់​អាស៊ី​តាម​ប្រទេស​និមួយៗ ៖ ១ ប្រទេស​ចិន មាន​មហាសេដ្ឋី​១៩០​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៤៤០​ពាន់​លាន​ដុល្លារ​។ ២ ប្រទេស​ឥណ្ឌា​មាន​មហាសេដ្ឋី​១០០​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ១៧៥​ពាន់​លាន​ដុល្លារ​។ ៣ កោះ​ហុងកុង មាន​មហាសេដ្ឋី​៨២​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៣៤៣​ពាន់​លាន​ដុល្លារ​។ ៤ ប្រទេស​ជប៉ុន មាន​មហាសេដ្ឋី​៣៣​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៩២​ពាន់​លាន​ដុល្លារ​។ ៥ ប្រទេស​សឹង្ហ​បុរី មាន​មហាសេដ្ឋី​៣២​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៦៥​ពាន់​លាន​ដុល្លារ​។ ៦ កោះ​តៃវ៉ាន មាន​មហាសេដ្ឋី​២៩​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៥៧​ពាន់​លាន​ដុល្លារ​។ ៧ ប្រទេស​កូរ៉េខាងត្បូង​មាន​មហាសេដ្ឋី​២១​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៥០​ពាន់​លាន​ដុល្លារ​។ ៨ ប្រទេស​ឥណ្ឌូនេស៊ី មាន​មហាសេដ្ឋី​១៩​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៤៥​ពាន់​លាន​ដុល្លារ​។​

៩ ប្រទេស​ថៃ មាន​មហាសេដ្ឋី​១៧​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៥០​ពាន់​លាន​ដុល្លារ​។ ១០ ប្រទេស​ហ្វីលីពីន មាន​មហាសេដ្ឋី​១៣​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៣២​ពាន់​លាន​ដុល្លារ​។ ១១ ប្រទេស​ម៉ាឡេស៊ី មាន​មហាសេដ្ឋី​១២​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៣៨​ពាន់​លាន​ដុល្លារ​។ ១២ ប្រទេស​កា​ហ្សា​ស្ថាន មាន​មហាសេដ្ឋី​៥​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ១២​ពាន់​លាន​ដុល្លារ​។ ១៣ ប្រទេស​ម៉ុង​ហ្គោលី មាន​មហាសេដ្ឋី​២​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៤​ពាន់​លាន​ដុល្លារ​។ ១៤ ប្រទេស​វៀតណាម​មាន​មហាសេដ្ឋី​២​នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ៣​ពាន់​លាន​ដុល្លារ​។​
2014-09-20_075103

មតិយោបល់