កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ០៨និង១០នាទីយប់ ចំណុចផ្ទះឈ្មោះ ជំ ហឿន ភេទប្រុស ស្ថិតនៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឆ្លងចន្តរអគ្គិសនី សែនកុងម៉ា បណ្តាលឲ្យឆេះផ្ទះធ្វើអំពីឥដ្ឋ ប្រក់ក្បឿង ទំហំ5.5x9m និងឆេះអស់របស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។
ក្នុងការឆាបឆេះនេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១រថយន្តទើបរលត់ទាំងស្រុង និងមិនបណ្តាលឲឆេះរាលដាលដល់ផ្ទះអ្នកជាអ្នកដទៃឡើយ។
មូលហេតុ នៃការឆាបឆេះនេះ បណ្តាលមកពីឆ្លងចន្តរអគ្គិសនី សែនកុងម៉ា៕
មតិយោបល់