ភ្នំពេញៈ ពីរនាក់ប្តីប្រពន្ទមួយគូបានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅបន្ទាប់ពីពួកគាត់ បានទុកម៉ូតូ ក្នុងបន្ទប់ហើយចាក់សោ ពីខាងក្រៅរួចនាំគ្នាទៅលេងស្រុកបាត់កាលពីថ្ងៃទី៩ខែសីហាឆ្នាំ២០១៦ លុះព្រឹកឡើងថ្ងៃទី១០ ខែឆ្នាំដដែល រូបគាត់ក៏នាំគ្នាមកវិញស្រាប់តែចាក់សោបន្ទប់ទើបដឹងថាបាត់ម៉ូតូ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១ខែសីហាឆ្នាំ២០១៦ នៅបន្ទប់ ជួលមួយកន្លែង ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលត្រូវជនសង្ស័យលួច នោះម៉ាកធូដេ ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BV 5747 ជាកម្មសិទ្ធរបស់ឈ្មោះ ឃៀង សុឃីន ភេទស្រីអាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើត នៅឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមការរៀបរាប់ខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទៅ៩ខែសីហា ឆ្នាំ២០១៦ រួបគាត់បានទុក ម៉ូតូដោយចាក់សោកត្រឹមត្រូវនៅក្នុងបន្ទប់ជួល បន្ទាប់រូបគាត់ និងប្តីក៏បានចាកចេញទៅលេងស្រុកកំណើត លុះថ្ងៃទី១០ខែឆ្នាំដដែលគាត់ក៏បានត្រលប់មកវិញ ខណៈមកដល់ស្រាប់តែបាត់ម៉ូតូ និងរបស់របរ នៅខាងក្នុងបន្ទប់ក៏ត្រូវជនសង្ស័យរើរប៉ាត់រប៉ាយអស់។
ក្រោយមកទើបនាំគ្នាមកដាក់ក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕
មតិយោបល់