ព័ត៌មានជាតិ

​ស៊ុប​ក៏​ជួ​យ​​ឲ្យ​​ស្រក់ទម្ងន់​បានដែរ ?​

​មាន​វិធី​ជាច្រើន​ដើម្បី​សម្រក​ទម្ងន់ ដោយ​ការ​តម​អាហារ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ការ​ទទួលទាន​ទឹក​តិច​ក៏​អាច​ធ្វើឲ្យ​ស្រកទ​ម្ងន់​បាន​ដែរ​។ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ស៊ុប នឹង​អាច​ជួយ​ឲ្យមាន​អារម្មណ៍​ឆ្អែត​បានយូរ និង​ត្រូវបាន​គេ​គិត​ថា​ជា​វិធី​មួយ ដើម្បី​សម្រក​ទម្ងន់​។ អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ជឿថា អាហារ​ដូចជា​បាយ ស៊ុប​ជាដើម នឹង​ជួយ​ឲ្យ​មនុស្ស​ដែល​ញ៉ាំ ហើយ​មាន​អារម្មណ៍​ឆ្អែត​បានយូរ​។ មូលនិធិ​ចំណីអាហារ​ប្រទេស​អង់គ្លេស​បាន​និយាយថា ទោះជា​យ៉ាងណា​ក៏ដោយ ការ​ទទួលទាន​ទឹក ១ ពែង​ក្រោយពី​ញ៉ាំ​ច្រើន​រួចមក វា​ក៏​នឹង​មិន​ប៉ះពាល់​ដល់​ការឡើង​ទម្ងន់​ឡើយ​។ វិធី​នេះ​ត្រូវ​បាន​ផ្អែក​ទៅលើ​ការសិក្សា​ជា​ច្រើន​ដែល​បាន​បង្ហាញថា ទោះ​ជា​នរណា​ម្នាក់​ញ៉ាំ​អាហារ​ដែល​មាន​ប្រភេទ​ខុស​គ្នា​ច្រើន និង​ញ៉ាំ​អាហារ​ខុសៗ​គ្នា​ជា​ច្រើន​ថ្ងៃ​ក៏​ដោយ​តែ​ថាមពល​ដែល​គេ​ប្រើ​តិចតួច​ណាស់ នឹង​មាន​ការផ្លាស់ប្តូរ​។

​ប្រសិនបើ​យើង​ញ៉ាំ​ច្រើនតែ​ថាមពល​ដែល​មាន​ក្នុង​អាហារ​នោះ​មាន​តិច នោះ​យើង​នឹង​មាន​អារម្មណ៍​មិន​យូរ​ទេ​ថា​អាហារ​ទាំងអស់នេះ​ពិតជា​មិន​បាន​ផ្តល់​ថាមពល​ច្រើន​ដល់​រាងកាយ​របស់​យើង​សោះ​។ អ្នកនាំពាក្យ​មូលនិធិ​បាន​និយាយថា (​ការស្រាវជ្រាវ​មួយ​បានបង្ហាញ​ថា​មនុស្ស​ដែល​ទទួល​ទាន​បរិមាណ​អាហារ​ច្រើន​ក្នុង ១ ថ្ងៃ មិន​ប្រាកដ​ថា​គេ​ទទួលបាន​បរិមាណ​កាឡូរី​ច្រើន​ដែរ​នោះ​ទេ​។ ដូច្នេះ​យើង​អាច​កាត់បន្ថយ​ពី​រាងកាយ ចៀសវាង​ការ​ឃ្លាន​ហួសហេតុ ពីព្រោះ​ថាមពល​ដែល​ជ្រាប​ចូលទៅ​ក្នុង​ខ្លួន​មាន​តិច​ដោយសារ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាឡូរី​តិច​។ វេជ្ជបណ្ឌិត​អេ​លី​សា​បេត អ្នកជំនាញ​ផ្នែក​ចំណីអាហារ​បាន​ណែនាំ​ទៅ​កាន់​មូលនិធិ​ថា (​គោលការណ៍​គួរតែ​ត្រូវ​បាន​អនុវត្តន៍​ការបែងចែក​ក្រុម​ថាមពល​បញ្ច្រាសទិស ឧទាហរណ៏​៖ ញ៉ាំ​អាហារ​ច្រើន​ទទួលបាន​ថាមពល​តិច អាហារ​តិច​បាន​ថាមពល​ច្រើន​)​។ ប៉ុន្តែ​សមាគមន៍​របប​អាហារ​ប្រទេស​អង់គ្លេស​បាន​និយាយថា (​ការ​ទទួលទាន​បន្លែ​ច្រើន មិនមែន​ជា​សាច់ ត្រី និង​អាហារ​ម្សៅ​ជា​រៀង​រាល់​ល្ងាច ក៏​អាច​ជួយ​សម្រក​ទម្ងន់​បានដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/article-2016054-062CDA3C0000044D-540_468x358_zps090fb808.jpg

មតិយោបល់