ព្រះវិហារៈ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន ០២ លើក នៅស្រុករវៀង និងក្រុងព្រះវិហារ។
ករណីទី១ កើតហេតុវេលាម៉ោង ១១ និង៣០ នាទីព្រឹក ឆេះផ្ទះ០១ខ្នង ស្ថិតក្នុងភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។ ម្ចាស់ផ្ទះមានឈ្មោះ សាប ជឿន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ។
ខូចខាតសម្ភារៈ រួមមាន៖
– ផ្ទះចំនួន ០១ ខ្នង មានទំហំ ៥ម×៦ម តំបូល ប្រក់ស្បូវ ជញ្ជាំងបន្ទាំក្រាលរនាបឬស្សី និងសម្ភាៈ0មួយចំនួនទៀត។
មូលហេតុ៖ បណ្ដាលមកពីភ្លើងឆេះព្រៃរាលចូលផ្ទះ។
ករណីទី២ កើតហេតុវេលាម៉ោង ១ និង៥០ នាទីរសៀល ឆេះផ្ទះ០១ខ្នង នៅចំណុចស្ពានទី១ (អូរចាលវ៉ាល) ស្ថិតក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ម្ចាស់ផ្ទះមានឈ្មោះ អ៊ុក បុប្ផាប៉ារ៉ាឌី ភេទប្រុស អាយុ៥៦ ឆ្នាំ មុខរបរ មន្ត្រីសារព័ត៌មាន រស់នៅភូមិឃុំកើតហេតុខាងលើ។
ខូចខាតសម្ភារៈរួមមាន៖
– ផ្ទះ០១ខ្នងមានទំហំ ៥ម×៤ម តំបូលប្រក់ដែកស័ង្កសី ជញ្ជាំងបាំងក្តា រួមនិងសម្ភារៈមួយចំនួនទៀត។
កិច្ចអន្តរាគមន៍ជួយពន្លត់៖
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានចំនួន០២ គ្រឿង ពន្លត់អស់ទឹកចំនួន០១ ឡាន កងកម្លាំងចំនួន ៣០ នាក់ ក្នុងនោះមានកម្លាំងអន្តរាគមន៍ស្នងការដ្ឋាន កម្លាំង របស់អធិការក្រុងនឹង កម្លាំងបុស្តិ៍របាល។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
មតិយោបល់