ព័ត៌មានជាតិ

អាវុធហត្ថឆែកឆេរកឃើញអាវុធខ្លីម៉ាក់ K59 គ្រាប់៥២គ្រាប់ បង់៤ បង់អាកា៤៧មួយ

ព្រះវិហារ: យោងតាមផេករបស់ GRK News បានដឹងថា នៅវេលាម៉ោង ១០ និង ២០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នៅភូមិស្រឈូក សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ កម្លាំងអាវុធហត្ថដឹកនាំដោយ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចុះធ្វើការឆែកឆេរលំនៅដ្ឋានរបស់ ឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ៥៣ឆ្នាំ តាមដីកាបញ្ជាឲ្យខ្លួនកាលពីថ្ងែទី០៥ ខែមករា ឆ្នាំ២០២២ ពីបទឃាតកម្មកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងបានឆែកឆេរកឃើញអាវុធខ្លីម៉ាក់ K59 លេខ៣២១៣ គ្រាប់៥២គ្រាប់ បង់៤ បង់អាកា៤៧មួយ គ្រាប់២៥គ្រាប់ និងគ្រឿងក្រឡៃ១តម្លឹង៥ជីបួនហ៊ុន ប្លាកទីន៥តម្លឹង មួយជី ៤ហ៊ុនជញ្ជៀន២៣វង្ស កងដៃ១ និងក្រវឹល៤គូរ។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។

 

មតិយោបល់