ព័ត៌មានជាតិ

សង្ស័យខ្យល់គរ ដេកស្លាប់នៅវាលស្រែ

ពោធិ៍សាត់: សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅចំណុចវាលស្រែ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចវាលស្រែម្តុំទួលអង្គ្រង ក្នុងភូមិកំប៉ោង ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

សាកសពជនរងគ្រោះខាងលើ ត្រូវបានគេស្គាល់មានឈ្មោះ ឡុង វីរ: ហៅម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចដែលចុះទៅធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើស្លាប់ដោយសារតែខ្យល់គរ បណ្តាលឲ្យគាំងបេះដូងគ្មាននរណាម្នាក់បានដឹង ខណ:កំពុងច្រូតស្រូវ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់