ព័ត៌មានជាតិ

រថយន្តត្រាយតុន បើកបុករថយន្តឡង់គ្រីស័រ ផ្លាកលេខ នគរបាល 2.3608 សងថ្លៃខូចខាតមួយពាន់ដុល្លារ បញ្ចប់រឿង

ភ្នំពេញ: កាលពីវេលាម៉ោង៤និង ២០នាទីថ្ងៃទី១៣ខែកុម្ភ: ឆ្នាំ២០២១ត្រង់ចំណុចផ្លូវ៦១កែងផ្លូវ ៩៦ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីរថយន្តត្រាយតុនមួយគ្រឿង មិនប្រយ័ត្បបើកជ្រុលទៅបុករថយន្តឡង់គ្រីស័រ បណ្ដាលឱ្យរងការខូចខាត។

រថយន្តត្រាយតុន ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-20 336 បើកដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។ ចំណែករថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល 2.3608។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនទេពេលកើតហេតុ គេឃើញរថយន្តត្រាយតុន បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៦១ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់មានអ្នករថយន្តឡង់គ្រីស័រ បើកតាមបណ្ដោយផ្លូវ៩៦ ទិសដៅពីលិចទៅកើត ក៏ធ្វើឱ្យរថយន្តត្រាយតុន អកហ្សើបានជ្រុលទៅបុកកៀរចំហៀងខាងឆ្វេងនៃរថយន្ត ឡង់គ្រីស័រ បណ្ដាលឱ្យរងការខូចខាតតែម្តង។

ក្រោយពីកើតហេតុភាគីទាំងសងខាង បានសម្រួលគ្នាបញ្ចប់រឿង ដោយភាគីខាងរថយន្តត្រាយតុន សុខចិត្តចេញថ្លៃជួសជុល ទៅឱ្យខាងរថយន្តឡង់គ្រីស័រចំនួន១០០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់