ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

កំពង់ស្ពឺ: កម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទង កាលពីវេលាម៉ោង ២ និង២០ នាទីរសៀលថ្ងៃទី១៩ ខែមីនា បានចុះបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅផ្លូវជាតិលេខ៤ ភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមានឈ្មោះ ហន ឃីម ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន ថ្នាំញៀន១កញ្ចប់ធំ ម៉ូតូ DUKE មួយគ្រឿង ពាក់ស្លាកលេខ 1CW-3919 និងទូរស័ព្ធ NOKA មួយគ្រឿង ។ បច្ចុប្បន្នសង្ស័យ កំពុងត្រូវសមត្ថកិច្ចកសាងសុំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធី៕

មតិយោបល់