បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកថ្ម បើកចេញពីការដ្ឋានចិន ឡើងផ្លូវជាតិ មិនប្រយ័ត្ន បានបុកជាមួយគោយន្តកន្ត្រៃ បណ្ដាលឲ្យខ្ទាតគោយន្តទៅបុកជាមួយរថយន្តហាយឡែនឌ័រ រងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង០០នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ មុខការដ្ឋានចិន(ការដ្ឋានថ្ម) ស្ថិតក្នុងភូមិកណ្តោល ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ។
សូមបញ្ជាក់៖ ក្រោយកើតហេតុ អ្នកបើករថយន្តដឹកថ្ម បានបន្ថែមល្បឿម បើករត់គេចបាត់ស្រមោល។ ដោយទ្បែកភាគីខាងគោយន្តកន្រ្តៃ របួសស្រាល និងភាគីខាងរថយន្ត ហាយឡែនឌ័រ ពុំមានអ្នករបួសទ្បើយ៕
មតិយោបល់