បាត់ដំបងៈ ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៥និង៤៥ នាទី នៅ ចំណុច ភូមិ ចំការសំរោង ១ សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាប ជនសង្ស័យ ០១ នាក់ ឈ្មោះ កែវ លីដា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ ៣ សង្កាត់ ៣ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ដែល ពាក់ព័ន្ធ នឹង ករណី លួច ( យក ទូរស័ព្ទ ដៃ និង ប្រាក់ ) របស់ ជនរងគ្រោះ ឈ្មោះ ម៉ី អ៊ូ ជី ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង១០និង៤៩ នាទី នៅ ចំណុច ផ្ទះ របស់ ជនរងគ្រោះ ។
សម្ភារៈ បាត់ បង់ មាន ៖
– ទូរស័ព្ទ ដៃ ម៉ាក VIVO ចំនួន ១០ គ្រឿង
– ទូរស័ព្ទ ដៃ ម៉ាក OPPO ចំនួន ១៥ គ្រឿង
– ទូរស័ព្ទ ដៃ ម៉ាក Realme ចំនួន ០៤ គ្រឿង
– ទូរស័ព្ទ ដៃ ម៉ាក Samsung ចំនួន ០៣ គ្រឿង
– I pad ចំនួន ០១ គ្រឿង
– ទឹកអប់ ម៉ាក Versace ចំនួន ០១ ដប
– កាបូប ម៉ាក Pedro ចំនួន ០១
– ប្រាក់ ខ្មែរ ចំនួន ៣,០០០,០០០ រៀល ( បី លានរៀល )
ក្រោយ ពី សមត្ថកិច្ច យេីង បាន ធ្វេីការ សាកសួរ រួច ជនសង្ស័យ បាន ឆ្លេីយ សារភាព ថា ខ្លួន ពិត ជាបាន ធ្វេីសកម្មភាព លួច យក ទូរស័ព្ទ ដៃ និង ប្រាក់ របស់ ជនរងគ្រោះ ខាងលេី ពិតប្រាកដ មែន ។
វត្ថុតាង ដកហូត រួម មាន ៖
– ម៉ូតូ ០១ គ្រឿង ម៉ាក គឺ វ៉ា ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-8793
– ទូរស័ព្ទ ដៃ ម៉ាក Iphone ១២ pro max ពណ៌ ខៀវ ០១ គ្រឿង
– លោហធាតុ ពណ៌ លឿង ( ចិញ្ជៀន ) ដាំ ត្បូងពណ៌ស ថ្លា ចំនួន ០៣ វង់
– នាឡិកា ដៃ ចំនួន ០២ គ្រឿង បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕
មតិយោបល់