ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនតៃកុងរថយន្ដដឹកស៊ីម៉ងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា តៃកុងរថយន្តបង្កមានឈ្មោះ ទូច វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបបបើកបររថយន្ត រស់នៅភូមិត្រាំក្បាល ឃុំក្រាងលាវ ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ៅ ចំណាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបប ចុងភៅ មានស្រុកកំណើតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
គួររំឭកថា បុរសម្នាក់ត្រូវបានរថយន្តម៉ាក RHINO ពណ៌ក្រហម ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-6306 ដឹកសុីម៉ងកិនបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូម៉ាកVIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-2111 ចេញពីទិញម្ហូបហើយឆ្លងផ្លូវទៅបុកជាមួយរថយន្តដឹកសុីម៉ងពីចហៀង ហើយខ្ទាតចូលក្រោមកង់រថយន្តកិនស្លាប់តែម្ដង៕
https://youtu.be/b4RGowj4t7M
មតិយោបល់