ព័ត៌មានជាតិ

រថយន្តហាយលែនឌ័រមួយគ្រឿងឆ្លងខ្សែភ្លើងអាគុយបណ្តាលឲ្យឆេះភ្ញាក់ផ្អើលទាំងថ្ងៃ

តាកែវៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលម៉ោង៤និង៣០ នាទី នៅចំណុចផ្លូវបំបែកជាបួនលើផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មាន ករណីអគ្គិភ័យមួយឆេះរថយន្ត មួយគ្រឿងម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ខ្មៅពាក់ស្លាក លេខ ភ្នំពេញ 2AS.3480 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ មាឃ ស៊ុន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងថ្ម ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ រងការខូចខាតធ្ងន់ ។

មូលហេតុ: បណ្តាលមកពីឆ្លងខ្សែភ្លើងអាគុយបណ្តាលអោយមានអណ្តាតភ្លើងឆេះតែម្តង ។

ក្នុងពេលកើតហេតុនោះកម្លាំងជំនាញអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយកម្លាំងប៉ុស្តិ៍អង្គតាសោមបានចេញអន្តរាគមន៍ភ្លាមៗដោយប្រើប្រាស់ទឹកអស់តែកន្លះឡានទើបអគ្គិភ័យរលត់ជាស្ថាពរ៕

 

មតិយោបល់